ការជូនដំណឹងពាក់ព័ន្ទនឹងច្បាប់របស់យើង - Bodia Spa

ការជូនដំណឹងពាក់ព័ន្ទនឹងច្បាប់របស់យើង

Gift voucher

Gift Voucher របស់បូឌាស្ប៉ា នឹងមានជាទឹកប្រាក់ ឬសេវាព្យាបាលផ្សេងៗពីទីតាំងស្ប៉ាដែលបានជាវហើយ។ ខ្លឹមសារនៃGift Voucher អាចត្រូវបានប្រើជាការទូទាត់ទាំងស្រុង ឬការទូទាត់តិចតួចចំពោះការចំណាយលើសេវាស្ប៉ា ឬការជាវផលិតផលនានា។

Gift Voucher ត្រូវប្រគល់ទៅឱ្យបុគ្គលិកទទួលភ្ញៀវសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់មុនពេលចាប់ផ្ដើមការព្យាបាល ឬសេវាផ្សេងៗរបស់បូឌា។ ការលុបចោលការណាត់ជួបដែលបានធ្វើឡើង ដោយមានការជូនដំណឹងក្រោម 24 ម៉ោង ឬការខកខានមិនបានមកតាមការណាត់ដើម្បីទទួលការព្យាបាល នឹងត្រូវគិតថ្លៃពេញសម្រាប់ការព្យាបាលនោះ។ ដូច្នេះ Gift Voucher នោះនឹងត្រូវចាត់ទុកជាមោឃៈ។

Gift Voucher ពីបូឌាស្ប៉ា មានសុពលភាពរយៈពេល 12 ខែគិតចាប់ពីថ្ងៃនៃការជាវ។ Gift Voucher មិនអាចសងជាទឹកប្រាក់វិញបានទេ លើកលែងតែអនុលោមតាមសិទ្ធិស្របច្បាប់របស់អ្នកហើយមិនអាចផ្លាស់ប្តូរបានសម្រាប់ទម្រង់សាច់ប្រាក់រឺឥណទានណាមួយឡើយ។

ក្រមសីលធម៌នៅក្នុងហាងស្ប៉ា

ការសម្រាក និងភាពស្ងប់ស្ងៀមគឺជាបេះដូងរបស់បូឌាស្ប៉ា។ ដោយដឹងពីការចង់បានរបស់ភ្ញៀវ បុគ្គលិករបស់យើងនឹងផ្តល់ជូននូវអ្វីដែលអ្នកចង់បាន។ ខាងក្រោមនេះគឺជាគោលការណ៍ដែលនឹងជួយឱ្យអ្នកសម្រេចបានតាមក្ដីបំណង

• ដើម្បីបន្ស៊ាំទៅនឹងបរិយាកាសនេះ សូមអញ្ជើញមកដល់ 15 នាទីមុន ដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងបំផុតពីការព្យាបាលរបស់អ្នក។ • សូមរក្សាសំឡេងឱ្យនៅកម្រិតទាបបំផុត ដើម្បីរក្សាភាពស្ងៀមស្ងាត់។

• អ្នកជំនាញព្យាបាលសូមរក្សាសិទ្ធិក្នុងការបញ្ឈប់ការព្យាបាលនៅពេលណាក៏បាន ប្រសិនបើមានអារម្មណ៍ថា ភ្ញៀវមានឥរិយាបទមិនសមរម្យ។

• យើងសូមណែនាំឱ្យភ្ញៀវកុំពិសាគ្រឿងស្រវឹងមុនពេលប្រើប្រាស់សេវារបស់យើងខ្ញុំ។

• ការទទួលទានអាហារ និងការពិសាបារីមិនត្រូវបានអនុញ្ញាតឡើយនៅក្នុងបរិវេណរបស់បូឌាស្ប៉ា។ • សូមមេត្តាកុំប្រើប្រាស់វីដេអូ ម៉ាស៊ីនថត ទូរស័ព្ទ ថេបប្លែតក្នុងអំឡុងពេលចូលមកហាងយើងខ្ញុំ។

• សូមប្រាកដថា អ្នកបានសម្ងួតខ្លួន និងស្លៀកពាក់រ៉ូបត្រឹមត្រូវមុនពេលចូលមកកាន់ទីកន្លែងទទួលភ្ញៀវ។

• ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួនអំឡុងពេលប្រើប្រាស់សេវារបស់យើងខ្ញុំ សូមជូនដំណឹងដល់បុគ្គលិករបស់យើងភ្លាមៗ។ • បូឌាស្ប៉ាមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងទីតាំងហាងរបស់យើងឡើយ។

សូមធ្វើជាភ្ញៀវដែលចេះគិតគូរ – លោកអ្នកដើរតួនាទីសំខាន់ក្នុងការបង្កើត និងរក្សាភាពស្ងៀមស្ងាត់ ដែលអ្នកទទួលបាននៅទីនេះ។ ប្រើប្រាស់ទីកន្លែងសាធារណៈប្រកបដោយក្ដីគោរព ហើយគិតដល់ភ្ញៀវដទៃ អំពីឯកជនភាព សុវត្ថិភាព និងសុខភាពរបស់គេ។ ការមិនគោរពតាមក្រមសីលធម៌របស់បូឌាស្ប៉ាពួកយើងមានសិទ្ធក្នុងការលុបចោលសេវារបស់អ្នក។

គោលការណ៍ព្យាបាល

គោលការណ៍នៅក្នុងហាងបូឌាស្ប៉ាណែនាំឱ្យអតិថិជនដ៏មានតម្លៃរបស់យើងមកដល់ទីតាំងឱ្យបានយ៉ាងតិចណាស់ 15 នាទីមុននឹងធ្វើការព្យាបាល ការមកដល់យឺតអាចនឹងនាំឱ្យពេលវេលាព្យាបាលមានការថយចុះ។

ការទូទាត់

តម្លៃអាចនឹងមានភាពខុសគ្នាទៅតាមទីតាំង និងដៃគូណាមួយរបស់យើងដូចជាសណ្ឋាគារ។ យើងទទួលយកសាច់ប្រាក់សុទ្ធ កាតឥណទាន និងកាត Union Pay លើកលែងតែ American Express, JCB cards, និងមូលប្បទានបត្រ។

គោលការណ៍លុបចោលការកក់

ជាផ្នែកមួយនៃគោលការណ៍របស់យើង គឺតម្រូវឱ្យអតិថិជនជូនដំណឹងបុគ្គលិកទទួលភ្ញៀវរបស់ បូឌាស្ប៉ាឱ្យបានយ៉ាងតិចណាស់ពីរម៉ោង មុនការព្យាបាល។ ប្រសិនបើជូនដំណឹងក្រោមមួយម៉ោងមុនបូឌាស្ប៉ានឹងធ្វើការកាត់ប្រាក់ដែលបានកក់ចំនួន 50%។

ការជូនដំណឹង

អតិថិជនមានផ្ទៃពោះ ដែលមានសម្ពាធឈាមខ្ពស់ ឬមានជំងឺបេះដូង ត្រូវបានណែនាំឱ្យពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន មុននឹងទទួលបានសេវាស្ប៉ាក្នុងហាងបូឌាស្ប៉ា។

របស់មានតម្លៃរបស់លោកអ្នក

អតិថិជនមិនត្រូវពាក់គ្រឿងអលង្ការក្នុងពេលធ្វើការព្យាបាលនោះទេ។ យើងសូមណែនាំឱ្យលោកអ្នករក្សាទុករបស់មានតម្លៃលោកអ្នកនៅក្នុងកាបូប ឬកាតាបខ្លួនឯង។

ការជក់បារី និងការពិសាគ្រឿងស្រវឹង

ការជក់បារី និងការពិសាគ្រឿងស្រវឹងនៅក្នុងបរិវេណហាងស្ប៉ាត្រូវបានហាមឃាត់។ ការទទួលទានគ្រឿងស្រវឹងមិនត្រូវបានណែនាំឡើយ ហើយយ៉ាងហោចណាស់ត្រូវមានគម្លាតរយៈពេល 3 ម៉ោងមុនពេលធ្វើការស្ប៉ា។

ការប្រើប្រាស់គេហទំព័រ

ការចូលទៅប្រើប្រាស់គេហទំព័ររបស់បូឌាស្ប៉ាគឺត្រូវគោរពតាមខចែង និងលក្ខខណ្ឌដូចខាងក្រោម៖ តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើង មានន័យថា អ្នកព្រមទទួលយកតាមខចែង និងលក្ខខណ្ឌសម្រាប់ការប្រើប្រាស់គេហទំព័ររបស់បូឌាស្ប៉ា។ ប្រសិនបើអ្នកមិនយល់ស្របតាមខចែង និងលក្ខខណ្ឌទាំងនេះទេ ដូច្នេះ សូមកុំប្រើគេហទំព័ររបស់យើង។ ដោយអនុលោមទៅតាមខចែង និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អ្នកត្រូវបានផ្ដល់សិទ្ធិឱ្យចូលមើល និងប្រើប្រាស់គេហទំព័ររបស់យើងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

អ្នកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់គេហទំព័ររបស់យើងតែម្នាក់ប៉ុណ្ណោះ ដោយផ្អែកលើការព្រមព្រៀងតាមខចែង និងលក្ខខណ្ឌទាំងអស់នេះ។ ខចែង និងលក្ខខណ្ឌទាំងនេះគឺពាក់ព័ន្ធនឹងការចូលទៅប្រើប្រាស់ គេហទំព័របូឌាស្ប៉ាហើយមានអាទិភាពលើវិធីប្រាស្រ័យទាក់ទង និង/ឬកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។ បូឌាស្ប៉ាមិនធានាចំពោះសុក្រឹតភាពរបស់ព័ត៌មានដែលមាននៅលើគេហទំព័ររបស់បូឌាស្ប៉ាឡើយ បើទោះបីជាយើងប្រឹងប្រែងគ្រប់បែបយើងដើម្បីប្រាកដថា ព័ត៌មានទាំងនោះមានភាពសុក្រឹត និងទាន់ពេលវេលាក្ដី។ លោកអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការប្រើប្រាស់រាល់ព័ត៌មានដែលមាននៅលើគេហទំព័របូឌាស្ប៉ា។ បូឌាស្ប៉ាមិនទទួលខុសត្រូវចំពោះការខាតបង់ដោយផ្ទាល់ ឬជាបច្ច័យណាមួយ ដែលកើតចេញពីការចូលទៅប្រើប្រាស់ ការមិនអាចចូលទៅប្រើប្រាស់គេហទំព័រ Bodia Spa នោះឡើយ។

ខ្លឹមសារទាំងមូលរបស់គេហទំព័របូឌាស្ប៉ាត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ ហើយបូឌាស្ប៉ាគឺជាម្ចាស់ ឬជាអ្នកកាន់អាជ្ញាប័ណ្ណសម្រាប់សិទ្ធិអ្នកនិពន្ធទាំងអស់សម្រាប់រាល់ខ្លឹមសារដែលមាននៅក្នុងគេហទំព័រនោះ។ រាល់ការប្រាស្រ័យទាក់ទងដែល បានធ្វើឡើងតាមរយៈគេហទំព័របូឌាស្ប៉ា និង/ឬតាមរយៈអ៊ីមែល រាប់បញ្ចូលទាំងការប្រាស្រ័យទាក់ទងបែបប្រកួតប្រជែងផង ត្រូវបានចាត់ទុកថា មិនមែនជារឿងសម្ងាត់ឡើយ ហើយដូច្នេះ មានន័យថា អ្នកបានផ្ដល់ឱ្យបូឌាស្ប៉ានូវអាជ្ញាប័ណ្ណអចិន្រ្តៃយ៍ក្នុងការប្រើប្រាស់ខ្លឹមសារនៃការប្រាស្រ័យទាក់ទងនោះសម្រាប់គោលបំណងផ្សេងៗ។

បូឌាស្ប៉ាសូមរក្សាសិទ្ធិគ្រប់យ៉ាងក្នុងនាមជាម្ចាស់លើពាណិជ្ជសញ្ញា និងរូបឡូហ្គោនានា។ គ្រប់រូបភាពរបស់មនុស្ស និង/ឬទីកន្លែង និង/ឬព្រឹត្តិការណ៍នានា ត្រូវបានប្រើប្រាស់ដោយស្របច្បាប់ដោយ បូឌាស្ប៉ាហើយលោកអ្នកមិនត្រូវបានអនុញ្ញាតសម្រាប់ការយកទៅប្រើប្រាស់ក្នុងផ្លូវខុសសម្រាប់រូបភាពទាំងនេះឡើយ។ ការប្រើប្រាស់រូបភាពនានាក្នុងផ្លូវខុសគឺជាការរំលោភលើច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ ច្បាប់ស្ដីពីពាណិជ្ជសញ្ញា សិទ្ធិឯកជនភាព ច្បាប់ស្ដីពីការបរិហារកេរ្តិ៍ និង/ឬ ស្ដីពីភាពអាសគ្រាម និងបទប្បញ្ញត្តិច្បាប់ផ្សេងទៀត។ យើងសូមរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព និង/ឬ កែសម្រួលខចែង និងលក្ខខណ្ឌទាំងនេះ ទៅតាមឆន្ទានុសិទ្ធិរបស់យើង។ សូមចូលទៅកាន់គេហទំព័ររបស់យើងតាមពេលវេលា ដើម្បីបានដឹងពីការផ្លាស់ប្ដូរណាមួយ។

បូឌាស្ប៉ាសូមរក្សាសិទ្ធិគ្រប់យ៉ាងក្នុងនាមជាម្ចាស់សិទ្ធិថតចម្លងលើគេហទំព័រ Bodia Spa ហើយហាមឃាត់ ការទាញយក ការចែកចាយ ការតាំងបង្ហាញ ការថតចម្លង ការផ្លាស់ប្ដូរ ការកែសម្រួល ឬការទិញដូរចំពោះឯកសាររក្សាសិទ្ធិអ្នកនិពន្ធ ដែលមាននៅលើគេហទំព័រនោះ ដោយពុំមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរច្បាស់លាស់ពីបូឌាស្ប៉ានោះទេ។

បូឌាស្ប៉ា រក្សាសិទ្ធិក្នុងការកែសម្រួលខចែង និងលក្ខខណ្ឌទាំងនេះ តាមរយៈការធ្វើបច្ចុប្បន្នភាពលើការជូនដំណឹងនេះ។ ការប្រមូលទិន្នន័យផ្ទាល់ខ្លួន (RGPD)៖ ទិន្នន័យដែលបានសម្គាល់ដោយការដាក់សញ្ញាផ្កាយ នៅក្នុងទម្រង់នៃការបង្កើតគណនី ការបញ្ជារ ឬការចុះឈ្មោះចូលទៅខិត្តប័ណ្ណថ្មី ត្រូវតែផ្ដល់ជូនឱ្យមានការតាមដានល្អប្រសើរនៃទំនាក់ទំនងអតិថិជន។

ទិន្នន័យដែលបានប្រមូល នឹងបញ្ចេញទៅឱ្យតែអ្នកទទួលដូចជា៖ បូឌា និង Geolink EXIM តែប៉ុណ្ណោះ។ ទិន្នន័យទាំងនេះនឹងរក្សាទុកនៅក្នុងរបៀបមួយដែលបម្លែងដោយប្រព័ន្ធកុំព្យូរទ័ររបស់បូឌា។ ប៉ុន្តែ អ្នកអាចចូលទៅមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈគណនីរបស់លោកអ្នក កែប្រែ ស្នើសុំលុបចោល ឬអនុវត្តសិទ្ធិក្នុងការដើម្បីរឹតត្បិតការប្រើប្រាស់ទិន្នន័យ។ អ្នកក៏អាចដកការយល់ព្រមមិនឱ្យមានការប្រើប្រាស់ទិន្នន័យរបស់លោកអ្នកពេលណាក៏បាន។ ដើម្បីអនុវត្តសិទ្ធិនេះ ឬមានសំណួរអំពីការប្រើប្រាស់ទិន្នន័យនៅក្នុងឧបករណ៍នេះ អ្នកអាចទាក់ទងមកកាន់ contact@bodia.com នេះបាន

Processing...
Thank you! Your subscription has been confirmed. You'll hear from us soon.
Stay tuned!
Subscribe to our Newsletter to follow our monthly promotions and Bodia news.
ErrorHere